គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ជម្លេះព្រំដែនៈ ក្រុមហ៊ុន​-សហគ្រាស ប៉េប៉េអឹម​ និង​ខនហ្វីរេល គាំទ្រ​ដល់​កងទ័ព​ខេមរភូមិន្ទ

កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / សុខភាព / Author : admin

កាល​ពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ លោក​ ហ៊ឹម ពិសិដ្ឋ នាយក​បច្ចេកទេស​ និង​អ្នក​សម្រប​សម្រួល​កិច្ចការសហគមន៍ របស់ក្រុមហ៊ុន​ខនហ្វីរេល តំណាង​ឱ្យ​លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ខនហ្វីរេល​ - ប៉េប៉េអឹម បាន​នាំយក​អំណោច​ជា​ថ្នាំពេទ្យ​ចំនួន​ប្រាំមួយ​មុខរួមមានៈ ឱសថគីណាល់​ប្រចាំគ្រួសារ Kinal Medication Familliale, វីតាមីន​ជំនួយ​កម្លាំង Vitascobol Multi, Forpetine, ថ្នាំបំបាត់រាក Diaryl, ថ្នាំ​ផ្សះ Polymixyl និង​ថ្នាំ​បញ្ចុះសត្វល្អ Albantox សរុប​ចំនួន​ ១៣៩៣ ប្រអប់/ដប យកទៅ​ផ្តល់ជូន​បង ប្អូន​
វីរៈយុទ្ធជន​សមរភូមិ​ប្រយុទ្ធ​ជួរមុខចំនួនបួន​គោលដៅក្នុង​ខេត្ត​ឧត្តរមាន​ជ័យ​សម្រាប់​ទុក​ប្រើប្រាស់​ក្នុងបេសកកម្មការ​ពារ​ជាតិមាតុភូមិប្រឆាំង​នឹង​ការ​ឈ្លាន​ពានពីបរទេស​ជិតខាង។ សូម​គាំទ្រ​នូវ​ទឹក​ចិត្ត​ស្នេហាជាតិ​ ការពារមាតុភូមិ​របស់វីរៈយុទ្ធជនទាំងអស់​ដើម្បីនាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​៕